ប្រវត្តិក្រុងបាត់ដំបង
ទីក្រុងបាត់ដំបងមានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសង្កែហើយ ឈ្មោះនៃទីក្រុងនេះមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយរឿងព្រេងអំពីការបាត់ដំបងរបស់អ្នកតាដំបងក្រញ៉ូង ។ បច្ចុប្បន្ននេះក្រុងបាត់ដំបងមានប្រជាជនរស់នៅប្រមាណជាង ១៤០.០០០ នាក់ ហើយទីក្រុងនេះជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗ ទាំឡាយនៃប្រទេសកម្ពុជាជបន្ទាប់ពីក្រុងភ្នំពេញ ។ ក្រុងបាត់ដំបងបានស្ថិតនៅក្រោមការកាន់កាប់ពីសំណាក់ប្រទេសសៀម (ប្រទេសថៃបច្ចុប្បន្ន
) អស់កំឡុងពេលជាងមួយទស្សវត្ស (ក្នុងចន្លោះឆ្នាំ ១៧៩៥ ដល់ ១៩០៧ ) ក្នុងនោះផងដែរក្រុងនេះមានប្រជាជនរស់នៅប្រមាណតែ ២.៥០០ នាក់តែប៉ុណ្ណោះ,
រហូតដល់ចុង
សទ្សវត្សទី ១៩ ទើបក្រុងនេះមានកំណើនប្រជាជនយ៉ាងច្រើនរហូតដល់ប្រមាណ
១០០.០០០ នាក់ ។ ស្រប ពេលជាមួយគ្នានេះដែរគេក៏បានសាងអាគារផ្សេងៗដែលជាទីធំៗនៅក្នុងក្រុងនេះមានដូចជា ផ្សារណាត់ ( ផ្សារគ្មានដំបូល ) វត្តអារាម,ព្រះវិហារចិន,កំផែងរាងចតុកោណកែង,ព្រំទាំងដំណាក់របស់លោកម្ចាស់ដែល
បានសាងសង់ឡើងក្នុងឆ្នាំ ១៨៣០ ។ ក្រោមការគ្រប់គ្រងរបស់អាណាព្យាបាលបារាំង គេបានធ្វើការកែប្រែ អតីតភូមិ ដ៏រប៉ាត់រប៉ាយ នៃទីប្រជុំជនបាត់ដំបងឲ្យក្លាយទៅជាទីប្រជុំជនមួយមានផ្សារលក់ដូរដ៏មម៉ាញឹក មានបណ្តុំនគរោបនីយកម្ម និង
ជាទីតាំងរដ្ឋបាលដ៏រឹងមំា ។ ក្នុងនោះគេបានអនុវត្តន៏គម្រោងការអភិវឌ្ឍក្រុងចំ នួនពីរផែ្នកគឺទីមួយធើ្វការវាស់, ការបែងចែកផ្លូវទាំងឡាយជារាងក្រលាចក្រត្រង្គ
និងការសាងស្ពានដើម្បីភ្ជាប់ ផែ្នកទាំងពីរនៃក្រុង ។ ចំណែកឯទីពីនោះ គឺការកសាងផ្លូវដែកដែលភ្ជាប់ពីក្រុងភ្នំពេញមកក្រុងបាត់ដំបង។ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យ ក្រយងបាត់ដំបងបានរីកធំជាងមុនប្រាំដងព្រមទាំងបានក្លាយទៅ ជាមជ្ឈមណ្ឌលឧស្សាហកម្ម និង ពាណិជ្ជកម្មប្រចាំតំបន់ ។ ក្នុងនោះរាជរដ្ឋាភិបាលបានអនុវត្តន៏កម្មវិធីទំនើបភា វូបនីយកម្មក្រុងដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ឋ និងសំណង់សាធារណៈធំៗ
ដូចជា សាលារៀន សកលវិទ្យាល័យ មណ្ឌលកីឡា សារមន្ទីរ
សាលពិព័រណ៏ ផ្លូវថ្នល់ អាកាសយន្តដ្ឋាន
និងការកសាងបន្តផ្លូវដែក ពីក្រុងបាត់ដំបងទៅទីប្រជុំជនប៉ោប៉ែតផងដែរ ។
No comments:
Post a Comment