Friday, December 25, 2015

ប្រវត្តិ នៃ ការ វិវឌ្ឈន៍ ផ្ទះខ្មែរ មាន ៦ ប្រភេទៈ

ប្រវត្តិ នៃ ការ វិវឌ្ឈន៍ ផ្ទះខ្មែរ មាន ៦ ប្រភេទៈ

ប៉ិត ៦ ផ្ទកឹង ។ ផ្ទះរោងសម័យឪឡូវគេហៅថា ផ្ទះប៉ិត ។ ទំហំ៖ ផ្ទះទទឹង ១១ខ្នាត(គឺ១១ហត្ថ), ១២ខ្នាត, ១៣ខ្នាត១៤ខ្នាត, ១៥ខ្នាត ។ ទ្រង់ទ្រាយផ្ទះខ្មែរដែលក្លាយពីគ្នា៖ ប៉ិតក្លាយមកពី រោងឌឿង-រោងដោល-រោង ខ្មែរផ្ទះទាំងនេះមានទ្រង់​ទ្រាយប្លែកពីគ្នាបន្តិចៗ ។ ពន្យល់គំរូខុសគ្នា៖ ១ប៉ិតទទឹងកំពស់ដូចគ្នា និងផ្ទះរោងឌឿងប្លែកគ្នាប៉ិតខ្លីបណ្តោយជាង១២ និងដំបូលគ្មានហោជាងមុខក្រោយមានសសរតែ ១២ នឹងល្វែងទាំង៣ ។ ២/រោងឌឿងមានទទឹងបណ្តោយ និងកំពស់ដូចគ្នា និងរោងដោលប្លែកគ្នាតែរោងឌឿងមានហប់នៅខាងក្រោយ ។ ៣/រោងដោលទទឹងបណ្តោយ និងកំពស់ដូចគ្នា និងរោងប្លែកគ្នាតែរោងមានហប់ខាងមុខ ។ ៤/រោងទទឹងបណ្តោយដូចគ្នានិងខ្មែរប្លែកគ្នាតែរោងមានដំបលទាបជាងគ្មានប៉ែកមុខក្រោយ និងគ្មានជំរាលទឹកទេ ។ បែងខ្នាតផ្ទះ៖ ខ្នាតផ្ទះគេបែងទទឹង១ភាគ បណ្តោយ២ភាគ និងកំពស់២ភាគដែរ ។ រោង, រោងដោល, រោងឌឿង ខ្នាតទាំង ៣ គេបែង ទទឹង១ភាគ បណ្តោយ២ភាគ និងកំពស់១ភាគកន្លះដូចគ្នា ។ មូលហេតុបែងចែក៖ ខ្មែរបានជាគេបែងវែង ២ភាគព្រោះគេបើកល្វែងទៅជា៤ ។ រោង, រោងដោល, រោងឌឿងបានជាគេបន្ថយកំពស់ឲ្យទាបត្រឹមជា ១ភាគកន្លះនោះកុំឲ្យដំបូលក្រាស់ខ្ពស់ពេកបើប្រក់ស្លឹក ឬប្រក់ក្បឿងត្រូវប្រើស្លឹក និងក្បឿងតិចដែរ ។ ប៉ិត, បន្ថយបណ្តោយ២ហត្ថព្រោះតែបន្ថយល្វែងនៅត្រឹមតែ៣ ។ ដំបូល​ ប្លែកពីគេ៖ ១,ខ្មែរ ដំបូលខ្ពស់ហើយស្រួចសង់ឲ្យឃើញអំពីខាងមុខដូចកំពូលប្រាង្គប្រាសាទដែរ ។ ២,រោងដំបូលទាបបន្តិចបន្ថយផ្ទោងកុំឲ្យវែងប្រក់បាំង ។ ៣,រោងដោលដំបូលឲ្យដាច់ខាងមុខ និងខាងក្រោយកាត់វែងពេក ។ ៤,រោងឌឿង ដំបូលឲ្យដាច់ខាងមុខ និងខាងក្រោយបន្ថយវែងពេក ។ ៥,ប៉ិត ដំបូលប៉ិតបន្ថយកុំឲ្យពិបាកធ្វើហោជាងពីខាងមុខ ។ 1,ប្លង់ផ្ទះខ្មែរប្រភេទទី១, រជ្ជកាលព្រះ បាទគុមេរុរាជ​(ព្រះថោង) គេច្រើនសង់ផ្ទះខ្មែរមាន២ផ្នែក នាពេលថ្ងៃគេសំរាកនៅក្រោមផ្ទះពេលយប់គេសំរាកនៅលើផ្ទះ ។​របៀបការកូនគេច្រើនសង់រោងការមេបាចាស់ទុំត្រកូលរៀបច្បង និងភស្តុភារ(បណ្ណាការ អ្នកភ្លេងនៅឯរោងព្រោះផ្ទះតូចពេកមិនអាចរៀបការបានឡើយ ទៀបគេរៀបការនៅឯផ្ទះ រោងវិញ) ។ ដូច្នេះហើយទើបតែមានការស្តី​     បណ្តឹងកូនគេ ។ បង្គាប់ឲ្យសង់ផ្ទះតូចៗផ្ទះ១គ្រប់តែកូន ។ ប្រយោជន៍​ ពេលការរួចឲ្យនៅលើផ្ទះដែលសង់ជូនគេនោះ ។ តទៅគេនឹងភ្ជាប់ពាក្យបើមិនសង់ផ្ទះគេមានតែសង់រោងការបើព្រមសង់រោងការរួចគេឲ្យនៅឯរោងការនេះតទៅ ។ ផ្ទះខ្មែរប្រភេទទី២, រជ្ជកាលព្រះបាទទសរាជ គេច្រើនសង់ផ្ទះខ្មែរមានសសរ២ជួរមាន៣ល្វែងដូចរជ្ជកាលព្រះបាទគុមេរុរាជ ដែរពេលមានការស្តីបណ្តឹងកូនគេមិនបង្គាប់ឲ្យសង់​ផ្ទះទេ ។ គេបង្គាប់ឲ្យតល្វែង១ទៅមុខនិងល្វែងឈ្នាង១នៅចំហៀងផ្ទះមានសសរ៣ជួរ និង៤ល្វែងកុំឲ្យពិបាកសង់រោងការបានជាជាប់ឈ្មោះថា៖ ១ជាល្វែងចន្ទ័, ២ល្វែងបង្គន់មាស, ៣ល្វែងកែវវិនាស, ៤ល្វែងកំសាន្តចិត្ត ។ ​ពេលថ្ងៃគេនាំគ្នានៅល្វែងកំសាន្តចិត្ត និងនៅក្រោមផ្ទះ ។ ពេលយប់គេនៅលើផ្ទះនៅល្វែងបង្គន់មាសមេបាចាស់ទុំគេឲ្យនៅល្វែងចន្ទ័ភស្តុភារបណ្តាការអ្នកផ្លូវចៅមហាគេឲ្យនៅល្វែងកែវវិនាសគឺល្វែងឈ្នាន់អ្នកលេងភ្លេងឲ្យនៅល្វែង​ កំសាន្តចិត្តដល់ការរួចហើយគេឲ្យកូនប្រុសស្រីដែលមានគូរស្រករថ្មីរស់នៅល្វែងបង្គន់មាសតទៅ ។ របៀបការនៅផ្ទះនេះបានតែកូន១ទេបើសិនជាមានគេមកស្តីបណ្តឹងកូន១ទៀតគេបង្គប់ឲ្យសង់ផ្ទះ១ទៀតគ្មានល្វែងកំសាន្ត​ចិត្ត គ្មានល្វែងចំហៀងទៀតទេ ។​គេមិនឲ្យនៅលើផ្ទះដែលគេបានការរួចម្តងហើយនោះទេ ព្រោះការរួចមិនដឹងជាទៅនៅល្វែងណា ។ ឯផ្ទះខ្មែរដែលគេសង់នៅរជ្ជកាល ព្រះបាទទសរាជ ដូចមានគំរូផ្ទះខ្មែរប្រភេទទី២ ។ ប្លង់ផ្ទះខ្មែរប្រភេទទី៣,រជ្ជកា ព្រះបាទកេតុមាលា គេច្រើនសង់ផ្ទះខ្មែរមានសសរ៤ជួរមាន៥ល្វែង ។ ឯល្វែងខាងកើតមានឈ្មោះដូចពោលដូចក្នុងរជ្ជកាល ព្រះបាទទសរាជ ដែរ ។ ឯល្វែង១ខាងលិចឈ្មោះល្វែងជើងរុក ។ ដល់សម័យឪឡូវនេះគេហោថាល្វែង ជង្រុកស្រូវព្រោះល្វែង១នេះគេធ្វើគ្មានក្តារក្រាលទេគេធ្វើសមរាប់ដាក់ស្រូវនៅក្នុងជង្រុក ។ ពេលថ្ងៃយប់គេនៅក្រោម ឬលើផ្ទះបាន ។ របៀបបង្គប់ និងការកូនចៅដូចបានពោលខាងលើស្រាប់ ។ ប្លង់ផ្ទះរោងទី១, រជ្ជកាលព្រះបាទចក្រពុត្រាធិរាជ(ស្តេចដំបងគ្រញូង) គេសង់ផ្ទះរោងច្រើនប្រើជាងខ្មែរ(ព្រោះនៅរជ្ជកាលនេះ មានកើតកលិយុគ ព្រោះប្រជារាស្ត្រ និងព្រះរាជាច្បាំងគ្នា) ។ ប្រជាជនខ្មែរកេរកសង់ផ្ទះឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតគ្មាន​។​ កាលនោះរបៀនបបង្គប់ឲ្យសង់ផ្ទះ និងការកូនចៅក៍គ្រាន់តែបង្គាប់ឲ្យតែបានការគឺគ្រាន់តែឲ្យសាងសង់រោងការដោយប្រញាប់ប្រញាល់ និងការរតើលាក់ពួនក៍បានក្លាយទៅជាផ្ទះរោងវិញ ។ ផ្ទះរោងប្រភេទទី២, រជ្ជ​កាលព្រះបាទបុទុមសុរិយាវង្ស គេច្រើសង់ផ្ទះរោងច្រើនជាងផ្ទះខ្មែរសង់ត្រឹមត្រូវដូចផ្ទះខ្មែរគុមេរុរាជដែលមានសសរ២ជួរ និង៣ល្វែងក៍មានដែល ។ គេសង់៤ល្វែងក៍មាន ។ តែគ្មានហប់ខាងមុខទេដូចផ្ទះខ្មែរ ។ ផ្ទះរោងទី៣, រជ្ជកាលព្រះបាទត្រសក់ផ្អែម ប្រជាជនខ្មែរមិនសូវធ្វើផ្ទះរោងទេ (គេយកផ្ទះទាបជាង) សំរាប់ប្រជាជនអ្នកទីទល័ក្រតែប៉ុណ្ណោះ ។ ចំពោះប្រជាជនដែលមានទ្រព្យធនគេច្រើននិយមសង់ផ្ទះរោងដោលវិញដូច ប្រជាជនម៉ាឡេស៊ីដែលបានចូលមករស់នៅក្នុងប្រទេសខ្មែរ ។ ប្រជាជនចិនទាំងនេះក៍គេជ្រើសរើសយកគំរូផ្ទះរោងដែរ ។ ឯផ្ទះរោង​នេះពីដើមគេសង់តែសសរ៣ជួរ និង៤ល្វែងតែដល់គេរកស៊ីមានបានគេសង់សសរដល់ទៅ៦ ឬ១០ល្វែងក៍មានតែមិនសូវក្រាលក្តារទេ ។ គេសង់តែគ្រែតែកន្លែងដេកហើយបាំងជញ្ជាំងដល់ដីតែម្តងគេធ្វើមិនឲ្យឃើញសសរទាំងនេះ ។ ប្លង់ផ្ទះរោងដោលប្រភេទទី១,រជ្ជកាលព្រះបាទស្រីសុរិយាទយ័មេជាងខ្មែរយល់ឃើញថា៖ ផ្ទះរោង៣ល្វែង និងកាត់១ល្វែងលយទៅមុខហើយបន្ថយផ្ទោងភ្ជាប់ និងសសរចំហៀង(ក្រោមធ្នឹម)តែម្តងសំរាប់អង្គុយលេង ឬទទួលភ្ងៀវ​(គេនាំគ្នាហៅថាផ្ទះរោងផ្ទោងដោលតៗគ្នាគេហៅថាផ្ទះរោងដោល) ។ ផ្ទះរោងដោលប្រភេទទី២, ព្រះ​បាទនារាយណ៍រាមា ខ្មែរយល់ថា៖ ផ្ទះរោងដោលមានសសរ២ជួរពង្រីកឲ្យធំ និងបន្ថែមសសរកណ្តាលមក១ជួរទៀតលើកសំយ៉ាបល្វែងមុខឲ្យស្មើរសំយ៉ាបល្វែងក្រោយសាង​ហោជាងឲ្យតូចមាចែងឆ្លេងស្តាំឃើញថា ទូលាយបន្តិច ។ ផ្ទះរោងដោលប្រភេទទី៣, ព្រះបាទបរមរាជា ចំពោះអ្នកមានបណ្តាបុណ្យសក្ត័ និងមានទ្រព្យធនធានច្រើន យល់ឃើញថាផ្ទះរោងដោលសសរ៧ជួរការតុបតែងផ្ទះមានតុកៅអី និងគ្រឿងឧបករណ៍បរិភោគមិនអស់ទេក៍គេសង់ផ្ទះរោងដោលដែលមានសសរ៤ជួរវិញ ។ ផ្ទះរោងឌឿងប្រភេទទី១, កាលមុនរជ្ជកាល ព្រះបាទស្រីសុរិយា
ទយ័ ប្រជាជនខ្មែរមានតែត្បាល់​បុកស្រូវគ្មានត្បាល់កិនស្រូវជាន់អង្គទេមកដល់រាជព្រះបាទស្រីសុរិយាទយ័ទើប​មានត្បាល់ជាន់អង្គ(គេហៅថាក្តឿង) ទើបគេបើកសំយ៉ាបផ្ទះ១ល្វែងនៅខាងក្រោយដាកក្តឿងសំរាប់ជាន់ស្រូវឃើញថាស្រួលក៍នាំគ្នាសង់តាមគំនិតនេះហៅថា ផ្ទះត្បាល់ក្តឿងតៗមកទៀតដល់ប្រើពាក្យត្បាល់ក្តឿងយូរៗទៅបាត់ពាក្យក្តឿងគេហៅថា ផ្ទះរោងឌឿង  វិញ ។ ផ្ទះរោងឌឿងប្រភេទទី២, រជ្ជកាល ព្រះបាទពញាចន័រាជា ខ្មែរយើងបានយល់ឃើញថាផ្ទះរោងឌឿងមានសសរ៤ជួរ និងមាន៥ល្វែងបើពង្រីកទទឹងឲ្យធំត្រូវតែបន្ថយសសរ១ជួរទៀតលើកសំយ៉ាប់ខាងក្រោយឲ្យស្មើរនឹងសសរចាងមុខបើហោជាងឲ្យតូចមានចែងឆ្វេងស្តាំខាងមុខក្រោយសំរាប់ជាជង្រុក​ ស្រូវផងពេលសង់បានផ្ទះរោងសសរ៣ជួរ ។ ផ្ទះរោងឌឿងប្រភេទទី៣, រជ្ជកាល ព្រះបាទពញាយាតមាននាម៉ឺន សព្វមុខមន្ត្រីជាច្រើនចូលចិត្តសង់ផ្ទះរោងឌៀងជាលំនៅដ្ឋានព្រោះផ្ទះនេះអាចសង់ឲ្យធំបានមាន៥ល្វែង ។ គេនិយមសង់ផ្ទះរោងឌឿងកុដិរោងឌឿងមានសសរ៤ជួរផ្ទះនេះអាចសង់បានទាល់តែអ្នកមានបណ្តាសិក្ត័ ។ ប្រភេទផ្ទះប៉ិតទី១, ប្រជាជនគេនិយមសង់ផ្ទះប៉ិតដោយផ្ទះនេះគ្មានហោជាងមុខក្រោយឡើយ ។ ងាយស្រួលសង់ផ្ទះរោងឌឿង ដំបូលគេប្រើជាច្រើនសង់សាលាដំណាក់តូចៗនៅតាមភូមិ ។ ផ្ទះរោងឌឿងប្រភេទទី២, នៅរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្សខ្មែរចូលចិត្តសង់ផ្ទះប៉ិតជាច្រើនគេបន្ថែមសសរ១ជួរទៀតត្រូវជា៣ជួរដើម្បីឲ្យធំទូលាយ ។ ផ្ទះរោងឌឿងប្រភេទទី៣, នៅរជ្ជកាលព្រះបាទនរោត្តមសីហនុ ខ្មែរគេនិយមសង់ផ្ទះប៉ិតស្ទើរពាសពេញប្រទេសឯផ្ទះរោលដោលគេមិនសូវនិយមសង់ទេផ្ទះរោងដោលនិងរោងឌឿងគឺ មានសល់តែផ្ទះចាស់ៗឯផ្ទះចាមជ្វាក៍គេនិយមសង់ ផ្ទះប៉ិតនេះច្រើនដែរ។ឯផ្ទះប៉ិតគេច្រើនសង់តាមបណ្តោយផ្លូវមិនថាទទឹងថ្ងៃ ឬបណ្តោយថ្ងៃបែរមុខទៅទិសខាងណាទេ ។ ព្រោះផ្លូវបែងក្រឡាឈើត្រង់គេច្រើនសង់ផ្ទះខ្នងផ្ទះធំ១ខ្នងផ្ទះបាយ១ខ្នង និងហោណាំង មុខ១ខ្នង ។

No comments:

Post a Comment