ស្ថាបត្យករ
តើស្ថាបត្យករជានរណា?ស្ថាបត្យថករគូសប្លង់ និង រចនាផ្ទះ អាគារការិយាល័យ និង សំណង់ដទៃទៀត។
តើស្ថាបត្យករមាននាទីធ្វើអ្វីខ្លះ?
មនុស្សត្រូវការកន្លែងរស់នៅ ធ្វើការ លេង សិក្សារៀនសូត្រ ទិញទំនិញ និង បរិភោគអាហារ។ ស្ថាបត្ថករទទួលខុសត្រូវក្នុងការរចនាទីកន្លែងទាំងនេះ។ ស្ថាបត្យករធ្វើការក្នុងគម្រោងសាធារណៈ និង ឯកជន ទាំងខាងក្នុងអាគារ និង ខាងក្រៅអាគារ។ ស្ថាបត្យករមានភារកិច្ចដូចខាងក្រោម៖
- ជួបជាមួយអតិថិជនដើម្បីស្វែងរកគោលបំណង និង
តម្រូវការប្រើប្រាស់របស់អាគារ
- វាយតម្លៃចំនួនសម្ភារៈសំណង់ ឧប្បករណ៍ប្រើប្រាស់
និង ពេលវេលាសាងសង់
- រៀបលក្ខណៈលម្អិតរបស់សំណង់
- ដឹកនាំបុគ្គលិកដែលរៀបចំការគូសប្លង់ និង
ឯកសារផ្សេងៗ
- រៀបចំប្លង់តាមកម្មវិធីកុំព្យូទ័រ និង គូសដោយដៃ
- រៀបចំឯកសារកិច្ចសន្យាសម្រាប់ក្រុមហ៊ុនម៉ៅការសំណង់
- គ្រប់គ្រងកិច្ចសន្យាសាងសង់
- ចុះពិនិត្យការដ្ឋានសំណង់ដើម្បីធានាថាសំណង់ធ្វើទៅតាមប្លង់ស្ថាបត្យកម្ម
បរិស្ថានការងារ?
ស្ថាបត្យករភាគច្រើនធ្វើការនៅក្នុងការិយាល័យជាទីកន្លែងដែលត្រូវជួបជាមួយអតិថិជន ធ្វើរបាយការណ៍ និង គូសប្លង់ និង ធ្វើការជាក្រុមជាមួយស្ថាបត្យករ និង វិស្វករដទៃទៀត។ ស្ថាបត្យករក៏ចុះពិនិត្យការដ្ឋានសំណង់ដើម្បីធានាថាសំណង់នោះធ្វើទៅតាមអ្វីដែលអតិថិជនចង់បាន និង ដើម្បីពិនិត្យភាពជៀនលឿនទៅមុខរបស់គម្រោងសាងសង់ផងដែរ។ ស្ថាបត្យករខ្លះអាចធ្វើការពីការិយាល័យនៅផ្ទះបាន។
តើធ្វើដូចម្តេចដើម្បីក្លាយជាស្ថាបត្យករ?
ជាធម្មតា
ស្ថាបត្យករត្រូវមានបរិញ្ញាប័ត្រស្ថាបត្យកម្មដែលត្រូវសិក្សារយៈពេល៥ឆ្នាំ។
និស្សិតអាចបន្តការសិក្សាយកអនុបណ្ឌិត
ស្ថាបត្យករត្រូវមានលក្ខណសម្បត្តិដូចម្តេចខ្លះ?
ជំនាញវិភាគ ៖
ស្ថាបត្យករត្រូវយល់អំពីលក្ខណៈនៃរចនាបទ ខ្លឹមសាររបស់ប្លង់ និង អត្ថន័យរបស់សំណង់។
ជំនាញប្រាស្រ័យទាក់ទង៖ ស្ថាបត្យករត្រូវធ្វើការជាមួយអតិថិជន
ធ្វើបទបង្ហាញអំពីប្លង់ និង ធ្វើការជាមួយអ្នកជំនាញដទៃទៀត។
គំនិតច្នៃប្រឌិត៖
ភាពច្នៃប្រឌិតមានសារសំខាន់បំផុតសម្រាប់ស្ថាបត្យករក្នុងការបង្កើតសំណង់ដែលមានគុណភាព
ប្លែក និង មានភាពទាក់ទាញ។
ជំនាញរៀបចំ៖ ស្ថាបត្យករមិនមែនគ្រាន់តែគូសប្លង់រួចចប់នោះទេ។ ស្ថាបត្យករមាននាទីគ្រប់គ្រងសំណង់ទាំងស្រុងដើម្បីឲ្យត្រូវទៅតាមប្លង់។ ដូចច្ចេះ ស្ថាបត្យករត្រូវទទួលភារកិច្ចរៀបចំ និង គ្រប់គ្រង កិច្ចសន្យា ការចំណាយលើសម្ភារៈសំណង់ និង ឯកសារផ្សេងៗទៀត។
ជំនាញបច្ចេកទេស៖ ស្ថាបត្យករត្រូវមានជំនាញបច្ចេកទេសបន្ថែមដូចជា ជំនាញគូសប្លង់តាមកុំព្យូទ័រ ចេះប្រើកម្មវិធីកុំព្យូទ័រផ្សេងដែលពាក់ព័ន្ធ។
ជំនាញសោតទស្សន៍៖
ស្ថាបត្យករត្រូវមានសមត្ថភាពមើលឃើញទំនាក់ទំនងនៃផ្នែកនីមួយៗរបស់សំណង់ និង
រូបភាពទាំងមូល។
No comments:
Post a Comment